khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានមានប្រសាសន៍រំឮកដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាថា ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែរយើងត្រូវធ្វើនៅពេលនេះគឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងដោះស្រាយបញ្ហាដោយសន្តិវិធី ហើយក៏កំពុងបញ្ជាទ័ពប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ យើងនៅទីនេះមានតែសុំពរពីព្រះអល់ឡោះជាម្ចាស់មេត្តាផ្តល់នូវសុវត្ថិភាព និងជោគជ័យជូនចំពោះកងទព័ ក្នុងការការពារទឹកដីរបស់យើង។

    នាឱកាសនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់លោកគ្រូ អ្នកគ្រូសរុបចំនួន២២នាក់ ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១១នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបទាំងអស់ចំនួន ២,៧៥០,០០០រៀល។

    ប្រភព៖ ជំនួយ​ការ​ឯកឧត្តម ស្លេះ ពុនយ៉ាមុីន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ